ព្រឹកថ្ងៃព្រហស្បតិ៍្ត ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព លោកអនុសេនីយ៍ឯក ពោ វៃ ដែលបានពលី ជីវិតក្នុងសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃ ជាយោធិន នៃកងពលតូចអន្តរាគមន៍លេខ ៨ កងទ័ពជើងគោក ក្នុងពេលបំពេញពេលសកម្មនៅតាមបណ្ដោយបន្ទាត់ព្រំដែន ។ក្នុងឱកាសដ៏សោកសង្រេង និងក្ដុកក្ដួលបំផុតនេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានពាំនាំ មកនូវការចូលរួមមរណៈទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់អាយុជីវិតរបស់ សពលោកអនុសេនីយ៍ឯក ពោ វៃ ក្នុងការការពារ បូរណភាពទឹកដី និងប្រជាជនកម្ពុជា ។ឯកឧត្តមអភិបាលខេត្ត ក៏បានសំដែងនូវសារមានទុក្ខ និងចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃ សពរបស់វីរ កងទ័ព ពោ វៃ ដែលបានពលីក្នុងសង្គ្រាមឈ្លានពានពីប្រទេសថៃ ដែលការបាត់បង់នេះ គឺជាការបាត់ បង់កុលបុត្រខ្មែរមួយរូបដ៏អស្ចារ្យ និងបាត់បង់ធនធានការពារជាតិមួយរូបផងដែរ ។ឯកឧត្តមអភិបាលខេត្តបានបន្តថា វីរៈភាពដ៏អង់អាចក្លាហានក្នុង ការលះបង់ដ៏ធំធេង របស់លោកអនុសេនីយ៍ឯក ពោ វៃ បុព្វហេតុការពារទឹកដី និងប្រជាជននាពេលនេះ និងធ្វើឱ្យប្រជាជនខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាជនកម្ពុជានៅ ទូទាំងប្រទេស ចងចាំជានិច្ចមិនអាចបំភ្លេចបាន ។ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ លោកអនុសេនីយ៍ឯក សូមបានសោយសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា