ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លោក ហួន ច័ន្ទថុន បាននិយាយថា ភ្លើងសង្គ្រាមដែលកើតឡើងពីអំ ណាចចិត្តមហិច្ឆិតា ផែនការសន្សំចិត្តគិតទុកជាមុនរបស់ភាគីថៃមកលើកម្ពុជា នៅពេលនេះភាគីថៃ គឺមិនបាន ខ្វល់ខ្វាយនិងចាត់ទុកច្បាប់អន្តរជាតិជាសំខាន់ក្នុងក្រសែភ្នែករបស់គេ ប៉ុនក្រចកអ្វីនោះឡើយ ។បើយើងត្រឡប់ទៅពិនិត្យវត្ថុបំណងដំបូងដែលភាគីថៃចង់បានវិញ នោះគឺគេទាមទាមិនឲ្យកម្ពុជាគោរព និងអនុ វត្តន៍ច្បាប់តាមអំណាចតុលាការអន្តរជាតិ ICJ ដោយទាមទាឲ្យកម្ពុជាដកពាក្យបណ្តឹងពីតុលាការអន្តរជាតិ និង មកដោះស្រាយជាមួយគេដោយទ្វេភាគីវិញ ។ ប៉ុន្តែនៅក្រោយពេលដែលកម្ពុជាមិនយល់ស្រប ហើយកម្ពុជានៅ តែប្រកាន់ច្បាប់អន្តរជាតិជាគោលដដែលនោះ ភាគីថៃបានព្យាយាមបង្កើតរូបភាពធ្វើឲ្យកូនទាហានខ្លួនជាន់ មីន ដើម្បីទម្លាក់កំហុសមកលើកម្ពុជា ដោយយកធ្វើជាសំអាងដើម្បីធ្វើសង្គ្រាមមកលើកម្ពុជា ។លោក ហួន ច័ន្ទថុន បានបញ្ជាក់ថា នៅព្រឹកថ្ងៃផ្ទុះសង្គ្រាម ស្របពេលដែលកងទ័ពកម្ពុជាមិនបានប្រយ័ត្ន ភាគី ថៃបានបង្ហោះដ្រូន និងបានបាញ់ប្រហារមកលើកម្ពុជាជាមុន ដែលធ្វើឲ្យកងទ័ពកម្ពុជាមានរបួស និងប្រើប្រាស់ សិទ្ធិ ក្នុងការការពារអាយុជីវិត របស់ខ្លួន ។ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានបន្តថា នៅពេលផ្ទុះអាវុធភ្លាម ភាគីថៃបានប្រើប្រាស់យន្តហោះ ចម្បាំងទម្លាក់គ្រាប់ និងកាំភ្លើងផ្លោងគ្រប់ប្រភេទ ស្រោចមកលើកម្ពុជា ដែលអាចសបញ្ជាក់ឲ្យឃើញកាន់តែ ច្បាស់ថា ភាគីថៃបានប្រមូលសព្វាវុធ និងត្រៀមសម្ភារៈបាញ់ប្រហារមកលើកម្ពុជាដោយគិតទុកជាមុន ដែល ការគិតនេះ ភាគីថៃគិតមកមានរយៈពេលច្រើនខែណាស់មកហើយ ។ ដោយឡែកតែកម្ពុជានោះទេ បន្តគោរព ច្បាប់អន្តរជាតិ ស្វែងរកការអន្តរាគមន៍ដើម្បីបញ្ជៀសសង្គ្រាម ប៉ុន្តែនៅពេលភាគីថៃបាញ់ប្រហារមកលើកម្ពុជា ភាគីកម្ពុជានាពេលបច្ចុប្បន្ន បានត្រឹមតែការពារដែនអធិបតេយ្យទឹកដីរបស់ខ្លួនប៉ុណ្ណោះ ហើយកម្ពុជាក៏មិនទាន់ មានការវាយហារបំពានទន្ទ្រានចូលទៅក្នុងទឹកដីភាគីថៃនៅឡើយទេ ។កាលពីម្សិលមិញនេះ ភាគីថៃបានធ្វើការគម្រាមលើកម្ពុជាជាថ្មីម្តងទៀត ទាមទាឲ្យភាគីកម្ពុជាដកពាក្យប្តឹងពី តុលាការអន្តរជាតិICJ នោះគេអាចនឹងងាកមកចរចារជាមួយកម្ពុជា ប៉ុន្តែបើភាគីកម្ពុជាមិនព្រមដកពាក្យ គឺភាគី ថៃ នឹងប្រើអំណាចសង្គ្រាមមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាគ្រប់ទីកន្លែងនៅជាប់បណ្តោយព្រំដែន ។ស្របពេលទៅនឹងការគម្រាមមកលើកម្ពុជាផងនោះ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ភាគីថៃបានចេញច្បាប់អាជ្ញា សឹកសង្គ្រាម ប្រកាសពេញមុខថាខ្លួនគេនឹងធ្វើសង្គ្រាម លើសពីនេះនៅពេលយប់ឡើង ភាគីបាញ់ប្រហារលើ លំនៅដ្ឋានផ្ទះសម្បែងនិងបង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិលកម្ពុជាយ៉ាងខ្លាំង ។ ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លោក ហួន ច័ន្ទថុន បញ្ជាក់ថា នេះគឺជាទង្វើល្មោភសង្គ្រាមភាគីថៃ ដោយសំអាងកម្លាំងខ្លួនមានច្រើនជាងកម្ពុជា បានគម្រាម និងបង្កគ្រោះមហន្តរាយដល់ប្រជាជនស៊ីវិលកម្ពុជា យ៉ាងដំណំ ។ទង្វើទាំងអស់នេះហើយ គឺសបញ្ជាក់ថា ថៃមិនបានចាត់ទុកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅថា UN ឬក៏តុលាការអន្តរជាតិ ICJ មានសារៈសំខាន់ប៉ុនក្រចក នៅក្នុងក្រសែភ្នែភាគីថៃ នោះឡើយ ។ចំណុចទាំងអស់នេះ សង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ថា UN ក៏ដូចជាតុលាការ អន្តរជាតិ ICJ អាចនឹងជួយអន្តរាគមន៍ ដល់ទុក្ខលំបាករបស់ប្រជាជនស៊ីវិលកម្ពុជា ដែលកំពុងរងនូវគ្រោះ មហន្តរាយនេះ ឲ្យបានច្រើនផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា