ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ព្រម ទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាង ១ពាន់ នាក់ ពិធីនេះដែរប្រារព្ធធ្វើនៅ បរិវេណដីទំនេរខាងលិច (វត្តកំប៉ូត) ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន ឱ្យងថា ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុក ទិវាដ៏មានអត្ថន័យមួយនេះ គឺជាថ្ងៃដ៏មានសារៈសំ ខាន់មួយ ដែលរំលឹកឱ្យយើងទាំងអស់គ្នាបានឃើញពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង ស្មារតីមោះមុត និងចលនា ជាតិរបស់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាឆ្នាំកន្លងទៅ តាមគ្រប់រូបភាព វិធីសាស្ត្រ និងយុទ្ធ សាស្ត្រ សំដៅធ្វើយ៉ាងណា កាត់បន្ថយ និងឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសង្គមកម្ពុជា។ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានគោលដៅសំដៅធ្វើយ៉ាងណា បំផុសជាចលនាជាតិមួយ ដែលមាន ការចូលរួមពីគ្រប់វិស័យ ក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់ នៃគ្រឿងញៀន និងមានវិធាន ការម៉ឺងម៉ាត់ដាច់ខាតពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីឈានដល់ការកាត់ផ្តាច់ ឫសគល់នៃបញ្ហា និងទប់ស្កាត់ ការវិលត្រលប់មកវិញនៃបញ្ហាគ្រឿងញៀន ដែលស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហ ប្រជាជាតិសម្រាប់ទិវាអន្តរជាតិឆ្នាំ២០២៥ នេះ គឺ BREAK THE CYCLE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន) ។ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រ សាសន៍ថា ក្នុងខណៈដែលប្រជាជនទូទាំងពិភពលោក ក៏ដូចជាប្រជាជនទូទាំងប្រទេសកម្ពុជា បានកំណត់យកថ្ងៃ ទី២៦ ខែមិថុនា ជារៀងរាល់ឆ្នាំប្រារព្ធពិធីនេះឡើង ដើម្បីជាសក្ខីភាពបង្ហាញឲ្យឃើញពីការចូលរួមចំណែក ជា មួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយជាភារកិច្ចដែលយើងទាំងអស់គ្នាត្រូវយកចិត្ត - ទុក ដាក់ឲ្យបានខ្លាំងក្លាបំផុត ដោយមិនចាត់ទុកថាជាភារកិច្ចរបស់ថ្នាក់ណាមួយ ជំនាញណាមួយ ឬ បុគ្គលណាមួយ ឡើយ។ក្រោមការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាអណាត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាន និងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធិភាព សំដៅដឹកនាំប្រទេសឲ្យមានភាពរីកចំរើនលើគ្រប់វិស័យពិសេសការពង្រឹងខឿនសន្តិសុខ ស្ថេរ ភាពសង្គម ឈានទៅរកវឌ្ឍនភាពឥតឈប់ឈរ ហើយត្រូវបានការចូលរួមឧបត្ថម្ភគាំទ្រពីសហគមន៍ជាតិ និង អន្តរជាតិយ៉ាងពេញទំហឹង។ឯកឧត្តម សូមអំពាវនាវដល់ប្អូនៗយុវវ័យ មេត្តាជៀសចេញឲ្យឆ្ងាយអំពីគ្រឿងញៀន និងត្រូវចងចាំថាទោះក្នុង រូប ភាពណាក៏ដោយ ទាំងការជួញដូរ ការផលិត ការដាំដុះ ការប្រើប្រាស់ ឬចាញ់ឧបាយកលគេក្នុងការ ប្រើប្រាស់ គឺ សុទ្ធតែត្រូវទទួលការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរអំពីច្បាប់ ហើយអ្នកដែលអាចជួយយើងបាន គឺមិន មែនបុគ្គលដែល លួងលោម បង្ខិតបង្ខំឲ្យប្រព្រឹត្តនោះទេ ពោល គឺមានតែខ្លួនឯងដែលជួយខ្លួនឯងបានផងដែរ។ជាមួយគ្នានោះលោក ឃឹម សុខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានអានរបាយការណ៍សង្ខែប និងការអនុ វត្តន៍ការងាររយះពេលកន្លមក បានបង្ក្រាបចំនួន ៧១៤ករណី លើ ៣០៤ករណី ឃាត់មុខសញ្ញាជួញដូរគ្រឿង ញៀនសរុបបានចំនួន ១,២៧៦នាក់ ស្រី ៧៨នាក់ លើ ៤៩៨នាក់ ស្រី ៣៥នាក់ ក្នុងនោះ នគរបាល ៦០៨ករណី ឃាត់មុខសញ្ញា ជួញដូរគ្រឿងញៀនសរុបបានចំនួន ១.០៥៣នាក់ ស្រី ៥៩នាក់ និង កងរាជអាវុធហត្ថ ១១០ករណី ឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនសរុបបានចំនួន ២២៣នាក់ ស្រី ១៩នាក់ ដកហូតគ្រឿងញៀនគ្រប់ប្រភេទ ទម្ងន់ ៨.៣២០.៦៥ក្រាម (ប្រាំបីលានបីរយម្ភៃហុកសិបប្រាំក្រាម) ក្នុងនោះ៖ មេតំហ្វេតាមីនចំនួន ២,៩៧២ កញ្ចប់ (២,៥៨២តូច រួមនឹង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន បានបញ្ជូន ទៅព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ស្ពឺ ចាត់ការ តាមនីតិវិធី បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាមាន ការកើនឡើង ៤១០ករណី មុខសញ្ញា ៧៧៨នាក់ ស្រី ៤៣នាក់ ស្មើនឹង ៧០,១៤%។
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា