កំពង់ស្ពឺ, កាលពីព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំនាញពាក់ពន្ធ័ដើម្បីត្រៀមរៀបចំរបាយការណ៍សហការជាមួយក្រុមការងារមកពីក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើអធិការកិច្ចប្រចាំឆ្នាំ២០២៤ នាពេលខាងមុខនេះ ។ ក្នុងកិច្ចប្រជុំនោះដែរ ជំនាញនីមួយៗបានអាន និងលើកឡើងនូវរបាយការណ៍របស់ខ្លួន ជូនលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដើម្បីជ្រាបជារបាយការណ៍ ។ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានដាក់បទបញ្ជាដល់ជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់លើ ការកត់ត្រ និងរក្សាទុក នូវឯកសារប្រចាំខែនីមួយៗឲ្យបានល្អ ជាពិសេសត្រូវយកចិត្តទុកដាក់លើការងារជំនាញ់ជាប្រចាំ ទាក់ទងជាមួយជំនាញខាងលើដើម្បី Update នូវការងារថ្មីៗឲ្យបានទាន់ពេលវេលា ។ ចុងបញ្ជប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសើរដល់ មេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច របស់ខ្លួនកន្លងមក ដោយការទទួលខុសត្រូវ តែក៏ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យការងារក្នុងអង្គភាពយើង កាន់តែមានប្រសិទ្ធភាព ។
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា