នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នេះ គេបានឃើញផេកផ្លូវការរបស់លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង.កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន បង្ហោះនូវសំណេ អមជាមួយរូបភាពសកម្មភាព ដែលមានខ្លឹមសារថា ការពារប្រសើរជាងព្យាបាល!គ្រាន់តែជាការហាត់សម ត្រៀមស្វ័យប្រតិកម្មចំពោះហេតុការណ៍អាសន្ន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/2025 វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥ នាថ្ងៃស្អែកវេលាម៉ោង ៧ និង០០ នាទីយប់ ក្នុងពហុកីឡដ្ឋាន ជាតិមរតកតេជោ រវាងក្រុម ព្រះខ័នរាជស្វាយរៀង (កម្ពុជា) Vs ក្រុម FC Arkadag (ទួគីស្ថាន)។ កងរាជអាវុធ ហត្ថរាជធានីភ្នំពេញតែងតែទទួលខុសត្រូវម្ចាស់ការត្រៀម បង្កា បង្ក្រាប សង្គ្រោះ!ទាក់ទិនទៅនឹងព័ត៌មាននេះផងដែរ លោកបណ្ឌិត ហែម ប្រសើរ បានមានប្រសាសន៍ថា តាមអ្វីដែលរូបលោក បានឃើញ សកម្មភាពកងរាជអាវុធហត្ថក្រោមការដឹកនាំយ៉ាងហ្មត់ចត់ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គឺតែងទទួលបានភាពល្អប្រសើរ និងទទួលបានជោគជ័យកាតព្វកិច្ច រហូតធ្វើឲ្យប្រជាពលរដ្ឋយ៉ាងច្រើន មាន ជំនឿចិត្ត និងមានភាពកក់ក្តៅ យ៉ាងប្រសើរបំផុត ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា