ថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
ដំណើរទស្សនៈកិច្ចនៅសារៈមន្ទីរទួលស្លែង ក្រោមវត្តមានគណបក្សនយោបាយចំនួន៥ និងសមាគមអង្គការសង្គម ស៊ីវិលចំនួន២២ស្ថាប័ន រួមទាំងអ្នកសារព័ត៌មានជាច្រើនអង្គភាព ដើម្បីសិក្សាស្វែងយល់អំពីបរិបទ នៃការដឹកនាំ ពីសម័យកាលប៉ុលពតប្រល័យពូជសាសន៍
Tue,06 May 2025 (Time 12:28 PM)
ដោយ ៖ សន សាវឿន (ចំនួនអ្នកអាន: 18នាក់)

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅក្រោមការសម្របសម្រួលពីសំណាក់លោកបណ្ឌិត ហែម ប្រសើរ ដែល ជាប្រធានសម្ព័ន្ធភាពអង្គការសង្គមស៊ីវិល ក្នុងនោះមានវត្តមានប្រធានគណបក្សនយោបាយចំនួន៥ និងប្រធាន អង្គការសមាគមអង្គការសង្គមស៊ីវិល ចំនួន២២ស្ថាប័ន ព្រមទាំងចាងហ្វាងសារព័ត៌មានជាច្រើនអង្គភាព បាន បំពេញទស្សនៈកិច្ចនៅសារៈមន្ទីរទួលស្លែង ដែលជាសារៈមន្ទីរប្រល័យពូជសាសន៍ មន្ទីរ.ស ២១ ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។

នៅក្នុងឧិកាសនោះ ប្រធានគណបក្សនយោបាយបានបង្ហាញអំពីទស្សនៈ និងការយល់ឃើញរបស់ខ្លួនរៀងៗខ្លួន ដោយលើកអំពីគុណវិបត្តិនៃការកកើតឲ្យមានភ្លើងសង្គ្រាមផ្តួលរំលំរដ្ឋាប្រហារ រហូតឈានទៅកាន់របបកម្ពុជា ប្រជាធិបតេយ្យ ដែលជាសម័យកាលដ៏ឃោឃៅសម្លាប់ជីវិតមនុស្សដូចសត្វធាតុ ដែលជាការឈឺចាប់មួយសម្រាប់ ពលរដ្ឋខ្មែរគ្រប់ៗរូបមិនអាចបំភ្លេចបាន ។

ដោយឡែកថ្នាក់ដឹកនាំសមាគមអង្គការសង្គមស៊ីវិលទាំង២២ស្ថាប័ន បានបង្ហាញអំពីទស្សនៈ និងការយល់ឃើញ របស់ខ្លួន ដោយលើកឡើងថា ច្បាស់ណាស់ពិភពលោកតែងចង់បានណាស់សិទ្ធមនុស្ស សិទ្ធក្នុងការបញ្ចេញមតិ សិទ្ធិរស់រានមានជីវិតរបស់មនុស្សជាតិ ជាក់ស្តែងក្នុងសម័យកាលនោះ យើងឃើញយ៉ាងច្បាស់ណាស់ថា គ្មាននោះ ទេសិទ្ធិសេរីភាព សម្រាប់មនុស្ស ប្រសិនបើគេចង់សម្លាប់មនុស្សណាម្នាក់ ដោយគេត្រឹមតែលើកឡើងថា ជាខ្មាំង ក្បត់អង្គការ នោះគេនឹងអាចយកមនុស្សទាំងពូជ យកទៅធ្វើទារុណកម្ម សម្លាប់យ៉ាងសាហាវព្រៃផ្សៃ ។

ថ្នាក់ដឹកនាំសមាគមអង្គការទាំងអស់នោះបញ្ជាក់ថា ច្បាស់ណាស់នយោបាយសម្លាប់មនុស្សទាំងអស់នោះអាច កើតបាននោះ គឺលុះណាតែប្រទេសជាតិមួយនោះ មានភាពវឹកវរចលាចល និងមានភាពផ្តួលរំលំគ្នា នោះទើប នយោបាយបែបសម្លាប់ជីវិត និងធ្វើទារុណកម្មមនុស្សនោះអាចកើតឡើង ប៉ុន្តែផ្ទុយទៅវិញបើប្រទេសមួយរស់ ក្នុងសុខសន្តិភាព សិទ្ធិសេរីភាព កើតចេញពីការបោះឆ្នោត ជាក់ស្តែងនយោបាយទាំងអស់នោះ មិនអាចមាន ឱកាសប្រើនៅលើទឹកដីយើងបាននោះឡើយ ដូច្នេះក្នុងសម័យកាលនេះ គឺជាសម័យកាលដែលរាជរដ្ឋាភិបាល ប្រសូត្រឡើងពីការបោះឆ្នោត អញ្ចឹងហើយយើងទាំងអស់គ្នាចាំបាច់ត្រូវរក្សាការពារម្លប់សន្តិភាពមួយនេះ ឲ្យបាន ស្ថិតស្ថេរនិងបញ្ជៀសឲ្យបានការប៉ុនប៉ងចេតនាផ្តួលរំលំណាមួយពីសំណាក់ក្រុមអ្នកនយោបាយបញ្ញើរក្អៀក ដែលព្យាយាមចង់បានដើរតាមគន្លងនយោបាយចាស់បែងចែកវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ មានក្រ ធំតូច ដែលជាការរើសអើង សងសឹកគ្នាទៅវិញទៅមក ក្រោមលេសតែមួយចោទថាខ្មាំងក្បត់អង្គការ ។

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
24 នាក់
ម្សិលមិញ :
172 នាក់
សប្តាហ៍នេះ :
635 នាក់
ខែនេះ :
2423 នាក់
3 ខែនេះ :
7684 នាក់
សរុប :
209049 នាក់