ថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
ពិធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំអមលាំង និងបញ្ចូលសមាជិកថ្មីចំនួន ៤៧នាក់.....
Tue,06 May 2025 (Time 10:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

ពិធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំអមលាំង និងបញ្ចូលសមាជិកថ្មីចំនួន ៤៧នាក់.....
  (កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅសាលាឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានធ្វើពិធីប្រកាស ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំអមលាំង  និងបញ្ចូលសមាជិកបក្សថ្មីចំនួន ៤៧នាក់ ក្រោមអធិបតីភាព ឯកឧត្តម សុខ ប៊ន ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកថ្ពង និងលោក ម៉េង ស្រ៊ុន ជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំអមលាំង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ប្រធាន/អនុប្រធានភូមិទាំង១៧ រួមជាមួយនិងសមាជិក សមាជិការចំនួន ៣៨០នាក់ ចូលរួមផងដែរ ។
  ដោយបាននាំយកនូវសម្ភារៈ និងថវិកាមួយចំនួនជូនដល់សមាជិក សមាជិការរួមមាន ក្នុងសមាជិកម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល, ក្រម៉ា០១, សម្រាប់មេភូមិ/អនុភូមិចំនួន១៩នាក់ក្នុងម្នាក់ទទួលបាន ថវិកា៤ម៉ឺនរៀល, ប្រជាការពារចំនួន២៣នាក់, មណ្ឌលចំនួន០៣នាក់, ប៉ុស្ត៍ចំនួន០៣នាក់ ក្នុងទទួលបានក្រម៉ា០១ថវិកាចំនួន០១ម៉ឺន, តាអាចារ្យចំនួន០៥នាក់ ក្នងម្នាក់ៗទទួលបាន៤ម៉ឺនរៀល សរុបថវិកាអស់ ១៣,៥៣១,០០០រៀល ។
  ស្ថិតក្នុងអង្គពិធីនោះដែរ ឯកឧត្តម សុខ ប៊ន ប្រធានក្រុមការងារចុះជួយស្រុកថ្ពង បានលើកឡើងថា ក្រុមការងារចុះជួយឃុំអមលាំងពិតជាក្រុមការងារដែលធ្លាប់ចុះជួយឃុំ-សង្កាត់ជាច្រើនមកហើយ និងមានបទពិសោធន៍ការងារច្រើន ធ្វើឲ្យថ្នាក់លើទទួលស្គាល់ហើយថ្ងៃនេះ ត្រូវបានផ្លាស់ប្តូរចុះបំពេញបេសកម្មរបស់គណបក្សប្រជាជនក្នុងមូលដ្ឋានឃុំអមលាំងយើង ជាងនេះទៅទៀតក្រុមការងារ និងពង្រឹងនៅគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងទទួលយកមតិពីសមាជិក សមាជិការបស់គណបក្ស ដើម្បីដោះស្រាយរាល់បញ្ហារួមគ្នា ឯកឧត្តមបានបន្តទៀតថា ការប្រកាសប្រធានក្រុមការងារចុះជួយឃុំអមលាំងនាថ្ងៃនេះ គណបក្សប្រជាជនបានទទួលសមាជិកថ្មី ចំនួន ៤៧នាក់ ក្នុងនោះស្រីចំនួន ៣២នាក់ សុទ្ធសឹងតែ ជាយុវជនជំនាន់ថ្មី ដែលត្រូវបន្តវេនរបស់គណបក្ស ហើយក៏ជាការចូលរួមដើម្បីយកបទពិសោធន៍ថ្មីៗល្អជាច្រើនពីលោកប្រធានក្រុមការងារ ។ បច្ចុប្បន្នក្នុងនាមជាសមាជិក ទៅថ្ងៃអនាគត់ និងក្លាយទៅជាមនុស្ស ក្នុងបេសកម្មឃោសនានយោបាយរបស់គណបក្សប្រជាជនដ៏សំខាន់ផងដែរ ។
  ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉េង ស្រ៊ុន ដែលជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអមលាំង ក៏បានប្តេជ្ញាចិត្តថា ក្នុងនាមលោកជាប្រធានក្រុមការងារលោកនឹងផ្សព្វផ្សាយពង្រឹងគោលនយោបាយរបស់គណបក្សឲ្យបានជ្រួតជ្រាប ក្តាប់ឲ្យបាននូវសតិអារម្មណ៍របស់សមាជិក ទទួលយកសំណូមពរ និងណើផ្សេងៗ ដែលសមាជិកកំពុងជួបការលំបាកឲ្យមានភាពប្រសើរឡើងថែមទៀតផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38 នាក់
ម្សិលមិញ :
172 នាក់
សប្តាហ៍នេះ :
649 នាក់
ខែនេះ :
2437 នាក់
3 ខែនេះ :
7698 នាក់
សរុប :
209063 នាក់