លោក ទេព ភារម្យ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន និយាយថា មិនថាស្ថិតនៅក្នុងកាលៈទេសៈណានោះទេ រូបលោកនៅតែមានជំនឿចិត្ត ពោពេញដោយភាពកក់ ក្តៅបំផុតទៅលើគណបក្សប្រជាជនកម្ពុជា ដោយបានយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយទេ គឹជាប្រភពនៃសុខសន្តិភាព ពីព្រោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប សុទ្ធសឹងតែជាបុគ្គលដែលបាន ឆ្លងកាត់ការតស៊ូ យ៉ាងជូចត់ប្រយុទ្ធប្រឆាំងទៅនឹងរបបខ្មៅងងិតប៉ុលពតប្រល័យពូជសាសន៍៣ឆ្នាំ៨ខែនិង២០ថ្ងៃ ។លោក ទេព ភារម្យ បានបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំណាល់មកហើយ ដែលរូបលោកបានខិតខំប្រើនូវ សមត្ថភាពដែលខ្លួនមានជួយដល់កិច្ចការរបស់គណបក្សប្រជាជនកម្ពុជា បើទោះកន្លងមករូបលោកមិនធ្លាប់មាន សេចក្តីសង្ឃឹមថា នឹងមានវាសនាបានទទួលសេចក្តីស្រឡាញ់ទុកចិត្តពីសម្តេចប្រធានបក្សដោយផ្ទាល់ក៏ដោយក្តី ប៉ុន្តែរូបលោកនៅតែបានខិតខំចំណាយថវិការ និងកម្លាំងកាយចិត្តដឹកនាំក្រុមការងារចុះជួយកសាងបណ្តាហេត្ថា រចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងទឹកចិត្តសប្បាយរីករាយជានិច្ច ។លោកបានបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ រូបលោកនៅតែមានទឹកចិត្តគោរពស្រឡាញ់នូវ វីរៈភាព របស់សម្តេចថ្នាក់ដឹកនាំកំពូលៗ ហើយក៏នៅតែបន្តចូលរួមយ៉ាងសកម្មក្នុងការជួយដល់កិច្ចការសង្គម តាមរយៈមនុស្សធម៌ផ្ទាល់ខ្លួនផង និងតាមរយៈក្រុមការងារគណបក្សផងដែរ ។ ប៉ុន្តែនេះដូចសុភាសិតខ្មែរមួយ ឃ្លាលើកឡើងមិនខុសនោះថា ការសាងទង្វើល្អ នៅទីបំផុតទេវតាពិតជាអាចមើលឃើញ និងប្រទានពរ ជាក់ស្តែងរូបលោក ត្រូវបានក្តីស្រឡាញ់និងការយកចិត្តទុកដាក់ ពីលោកបណ្ឌិត ហែម ប្រសើរ ទីប្រឹក្សាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមលោកបណ្ឌិតជា ប្រធាន ក្រុមការងារចុះកសាងកម្លាំងបណ្តារាជធានី-ខេត្ត បានផ្តល់ឧិកាសឲ្យរូបលោកបានចូលរួមសកម្មភាពជាមួយ ដោយបានជួយពាំនាំនូវចំណុចល្អៗដែលរូបលោកដែលលះបង់សម្រាប់គណបក្សប្រជាជនកម្ពុជាកន្លងមក គោរពជូនសម្តេចប្រធានបក្សបានឃើញ ហើយនៅទីបំផុតសម្តេចអគ្គមហាសេនាបតីតេជោ ដែលជាប្រធាន គណបក្សបានសម្រេចផ្តល់សេចក្តីទុកចិត្ត និងតែងតាំងរូបលោកជាទីប្រឹក្សា ផងដែរ ។លោកទេព ភារម្យ ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្តីស្រឡាញ់របស់លោកបណ្ឌិត ហែម ប្រសើរ ដែលបានជួយជ្រោមជ្រែងរហូតរូបលោកផ្ទាល់មានឧិកាសយ៉ាងពេញលេញសម្រាប់បម្រើប្រ យោជន៍ការងារគណបក្ស រូបលោកសូមគោរពជូនពរ សូមទេវតាថែរក្សាព្រះមហានគរ និងវត្ថុស័ក្តិសិទ្ធទាំង អស់ សូមមេត្តាជួយថែរក្សាបីបាច់លោកបណ្ឌិត និងលោកស្រី រួមទាំងបុត្រា បុត្រី សូមទទួលបានតែសេចក្តីសុខ សេចក្តី ចម្រើន និងសុខភាពល្អបរិបូរណ៍ ជារៀងរហូតតរៀងទៅ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា