ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ឯកឧត្តមបណ្ឌិត ហែម ប្រសើរ បាននិយាយថា នៅសល់ ត្រឹមតែប៉ុន្មាថ្ងៃទៀតនោះទេ គឺដល់ឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយ ហើយក៏ជាពេលដែលពលរដ្ឋ ខ្មែរទូទាំងប្រទេសចាំបាច់ត្រូវការប្រើប្រាស់ភ្លើងធូបភ្លើងទៀន ដើម្បីប្រារព្ធពិធីសែនព្រេនទទួលទេវតាឆ្នាំថ្មី លើស ពីនេះសម្រាប់អ្នកដែលមានជំនឿគោរពលើវត្ថុស័ក្តិសិទ្ធបារមីគ្រូផាត់ជាយ និងទេវតាថែរក្សាប្រចាំខ្លួន ច្បាស់ ណាស់ក៏នឹងត្រូវធ្វើការដុតធូបដុតទៀនយ៉ាងទៀងទាត់ផងដែរ ប៉ុន្តែដោយឡែកសម្រាប់អ្វីដែលជាការមើលឃើញ របស់ឯកឧត្តមបណ្ឌិត គឺឃើញថា ក្នុងរយៈពេលប៉ុន្មានខែនាដើមឆ្នាំ២០២៥នេះ គ្រោះធម្មជាតិហាក់បីដូចជា កើតរឿងចម្លែកៗជាងឆ្នាំមុន ក្នុងនោះយើងបានឃើញថា មានទាំងគ្រោះរញ្ជួយដី ហើយក៏មានករណីអគ្គីភ័យឆាប ឆេះផ្ទះសម្បែងទាំងក្នុងប្រទេសកម្ពុជា និងទាំងបរទេសទៀតផង ជាពិសេសថ្មីៗនេះ កើតមាននៅប្រទេសម៉ាឡេ ស៊ី ដែលបានឆាបឆេះនៅស្ថានីយ៍ Petronas ក្នុងតំបន់ Putra Heights ទីក្រុង Subang Jaya នៃរដ្ឋ Selango ជាមួយ នឹងអណ្តាតភ្លើងដែលអាចមើលឃើញពីចម្ងាយរាប់គីឡូ ។ឯកឧត្តមបណ្ឌិត បានបន្តថា ការកើតមានគ្រោះធម្មជាតិ និងករណីអគ្គីភ័យឆាបឆេះយ៉ាងគគ្រឹកគគ្រេងនេះ ឯកឧត្តមបណ្ឌិតថា វាអាចជាប្រផ្នូមួយដើម្បីឲ្យយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្នលើសុវត្ថិភាព របស់ខ្លួន ពិសេសគឺបញ្ហាប្រើប្រាស់ចរន្តភ្លើងអគ្គិសនី និងវត្ថុធាតុទាំងឡាយណា ដែលងាយស្រួលក្នុងការបង្កឲ្យមានការ ឆាបឆេះ ដែលធ្វើឲ្យមានការខាតបង់ដល់ទ្រព្យឯកជន និងសាធារណៈរបស់ប្អូន ។ ដោយឯកឧត្តមបណ្ឌិត បានអំពាវនាវថា សូមបងប្អូនយើងទាំងអស់គ្នាមានការប្រយ័ត្នឲ្យបានច្រើនលើបញ្ហាអគ្គិភ័យ ជាក់ស្តែងមុន ចាកចេញពីលំនៅដ្ឋាន សូមបងប្អូនទាំងអស់ពិនិត្យឲ្យច្បាស់អំពីបញ្ហាភ្លើងធូបភ្លើងទៀន សូមពន្លត់ឲ្យបាន ល្អត្រឹមត្រូវ សឹមចាកចេញពីលំនៅដ្ឋាន លើសពីនេះក៏ត្រូវពិនិត្យរាល់ប្រព័ន្ធអគ្គិសនីក្នុងផ្ទះ បើអាចបិទប៉ារ៉ែត ភ្លើងមុនចាកចេញពីផ្ទះក៏រិតតែល្អ ដើម្បីការពារកុំឲ្យមានឧប្បទ្ទវហេតុណាមួយដែលអាចកើតឡើង ធ្វើឲ្យខាត បង់ទ្រព្យសម្បត្តិបងប្អូន ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា