ឯកឧត្តម ហួន ច័ន្ទថុន និយាយថា សូមបងប្អូនទាំងអស់ចូលរួមគ្នាការពារប្រសើរជាជាងព្យាបាល យ៉ាងណាមិញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះភ្លៀងកក់ខែដែលនឹងអាចកើតមាននៅថ្ងៃទី៦ ដល់១០ ខែមីនា ឆ្នាំ២០២៥ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់រហូតដល់២៥ ភាគរយនៅលើផ្ទៃដី ជាកស្តែងផងនោះ នារាត្រីថ្ងៃទី៣នោះ ក៏មាន គ្រោះធម្មជាតិធ្វើឲ្យដើមឈើធ្លាក់បាក់សង្កត់រថយន្តទំនើប គួរឲ្យតក់ស្លុតជាខ្លាំងផងដែរ ។តាមព័ត៌មានឲ្យដឹងថា រថយន្តអាលផាត១គ្រឿង ខណៈម្ចាស់ចតទុក រួចចូលហាងហូបអាហារ ត្រូវបានដើមឈើដួលសង្កត់ បណ្តាលឱ្យរងការខូចខាត ប៉ុន្តែក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះ ឡើយ ។ ជាក់ស្តែងហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅភូមិក្បាល ស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បើតាមប្រភពថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាក់អាលផាត១គ្រឿងបានចតទុក រួចម្ចាស់ចូលហូបអាហារក្នុងហាងមួយកន្លែងនៅក្បែរកាស៊ីណូ ស្របពេលនោះក៏មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បានធ្វើឲ្យដើមឈើធំ១ដើមដួលសង្កត់ពីលើរថយន្ត បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ឯកឧត្តម ហួន ច័ន្ទថុន បានបន្តថា នេះគឺជារឿងរ៉ាវមួយដែលបងប្អូនទាំងអស់គួរចាប់អារម្មណ៍ យ៉ាងណាមិញក្រ សួងធនធានទឹកបានចេញសេចក្តីជូនដំណឹងសូមឲ្យបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នជាមួយបាតុភូតភ្លៀងផ្គរកក់ខែ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ប៉ុន្តែរូបភាពនៃគ្រោះថ្នាក់នេះ គឺកើតឡើងស្របពេលដែលក្រសួងធន ធានទឹកចេញសេចក្តីជូនដំណឹង ហើយជាក់ស្តែងនៅពេលជាច្រើនថ្ងៃទៀតទើបដល់ថ្ងៃទី១០ តាមសេចក្តីប្រកាស ជូនដំណឹងអំពីបាតុភូតភ្លៀងកក់ខែ ដូច្នេះសូមបងប្អូនទាំងអស់បង្កើនការប្រយ័ត្នទាំងអស់គ្នាឲ្យបានច្រើន ។ឯកឧត្តមបន្តថា ជាក់ស្តែងនៅពេលមានភ្លៀង សូមបងប្អូនទាំងអស់បង្កើនការប្រយ័ត្នទាំងការធ្វើដំណើរតាមដងផ្លូវ ក៏ដូចជានៅពេលចតយានយន្ត ឬរថយន្ត សូមកុំចតនៅក្រោមដើមឈើៗធំៗ ដែលអាចមានជាហានីភ័យបង្កឡើង ដោយភ្លៀងផ្គរ ដែលជាគ្រោះថ្នាក់មួយសម្រាប់យើងទាំងអស់គ្នា ប៉ាន់ស្មានគិតទុកជាមុនបាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា