ថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
លោក សន សាវឿន ចាងហ្វាងការផ្សាយទូរទស្សន៍ស្កាយប៉ុស្តិ៍អនឡាញ និងបងប្អូនជាច្រើនរូប បានធ្វើបុណ្យចម្រើន ព្រះជន្ម ជូនមាតាទាំងពីរ
Sun,02 March 2025 (Time 10:14 AM)
ដោយ ៖ សន សាវឿន (ចំនួនអ្នកអាន: 80នាក់)

នេះសមដូចជាសុភាសិតមួយឃ្លាបានលើកឡើងថា ធ្វើបុណ្យទាន់ខែភ្លឺ យ៉ាងណាមិញនៅថ្ងៃទី០១ ខមីនា ឆ្នាំ ២០២៥នេះ កូនប្រុសកូនស្រីជាច្រើនរូប ក្នុងនោះក៏មានរូបលោក សន សាវឿន ចាងហ្វាងការផ្សាយគេហទំព័រ ទូរទស្សន៍ស្កាយប៉ុស្តិ៍ផងដែរ បានរួមមូលមតិគ្នាធ្វើបុណ្យចម្រើនព្រះជន្មជូនអ្នកម្តាយ ដែលជាអ្នកមានគុណទាំង ពីរ ដើម្បីជាកុសលទានតបស្នងសងគុណរូបលោកទាំងពីរ ដែលបានផ្តល់ទាំងកំណើត ផ្តល់ទាំងព្រហ្មវិហារធម៌ និងមេត្តាធម៌សម្រាប់កូនៗ ។

បើពិនិត្យទៅលើក្រដាសកម្មវិធីបុណ្យបានឲ្យដឹងថា កម្មវិធីនេះប្រារព្វធ្វើឡើងជូនចំពោះអ្នកម្តាយទាំងពីរ មានទី១ ឧបាសិការ សួន គឺន ព្រះជន្ម៧៥ឆ្នាំ និងឧបាសិការ សួន គីម ព្រះជន្ម ៧២ ឆ្នាំ។ ចំពោះកម្មវិធីបុណ្យ គឺប្រព្រឹត្តនៅ ថ្ងៃសៅរិ៍ ៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១ និង០០ នាទីរសៀល ជួបជុំបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ប្រារព្វពិធីក្រុងពាលី វេលាម៉ោង២ និង០០នាទី ប្រារព្វ បទ នមសិការព្រះរតនៈត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត វេលាម៉ោង៣ និង០០ នាទីរសៀល និមន្តព្រះសង្ឃ សម្តែងធម៌ទេសនា វេលាម៉ោង៤ និង០០នាទីរសៀល អញ្ជើញភ្ញៀវកិត្តិយសពិសារ ភោជនាអាហារ ។

ដោយឡែកនៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥
វេលាម៉ោង ៧ និង០០នាទីព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ វេលាម៉ោង៩ និង០០នាទីព្រឹក វេភត្តហាជាកិច្ចបង្ហើយ បុណ្យ អង្គពិធីប្រារព្វ ឡើងនៅគេហដ្ឋាន ភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្នុងក្រដាសកម្មវិធីបុណ្យក៏បានបញ្ជាក់ផងដែរថា អ្នកផ្តើមបុណ្យមានឈ្មោះ អ្នកស្រី ស៊ែម ថុល និងស្វាម៉ី ព្រម ទាំងបុត្រ លោក ស៊ែម ហ៊ីម លោក ស៊ែម ហួត និងភរិយា ព្រមទាំងបុត្រ អ្នកស្រី ស៊ែម ទាវ និងស្វាម៉ី ព្រមទាំង បុត្រ លោក ស៊ែម ហុង និងភរិយា ព្រមទាំងបុត្រ លោក ស៊ែម ហន និងភរិយា ព្រមទាំងបុត្រ លោក សន សាវឿន និងភរិយា ព្រមទាំងបុត្រ អ្នកស្រី សន សុគា និងស្វាមី ព្រមទាំងបុត្រ ។ កម្មវិធីបុណ្យក៏បានបញ្ជាក់ផង ដែរថា សូមគោរពអញ្ជើញ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ពុទ្ធបរិស័ទ បងប្អូន ញាតិមិត្តជិតឆ្ងាយ ទាំងអស់ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីបុណ្យចម្រើនព្រះជន្ម របស់យើងខ្ញុំ ទាំងអស់គ្នា ឲ្យបានអធឹកអធម័ និងចូលរួមអនុមោទនា ទទួលយកផល្លានិសង្ឃ ចំណែកបុណ្យកុសលតាមកម្លាំង សទ្ធាជ្រះថ្លារៀងៗខ្លួន ។

ទាក់ទិននឹងបុណ្យចម្រើនព្រះជន្មនេះ សាធារណៈជនជាជ្រើនបានសំដែងនូវការកោតសសើរឡើងថា នេះគឺជាទង្វើ ល្អដ៏វិសេសវិសាលដែលកូនៗដ៏ទៃជាច្រើនរូបទៀត គួរនឹងយកគំរូតាម ក៏ព្រោះនេះគឺជាការដឹងគុណមួយ ហើយក៏ ជាទង្វើមួយដែលបង្ហាញពីក្តីគោរពស្រឡាញ់របស់ខ្លួន គោរពជូនចំពោះមាតាបីតា ។ ជាក់ស្តែងការធ្វើបុណ្យគឺជា សទ្ធា ប្រែមកគឺជាសេចក្តីល្អ សេចក្តីស្រឡាញ់ពេញចិត្ត និងជាការគោរពប្រតិបត្តិ ចំពោះអ្នកមានគុណ ធ្វើឲ្យចិត្ត ស្ងប់បាត់បង់នូវកំហឹងគ្រេវគ្រោធ ប្តូរមកនូវភាពត្រជាក់ត្រជុំ ក្តីស្រឡាញ់មេត្តាក្តីស្រឡាញ់កើតមានចំពោះគ្នានិង គ្នា ក្លាយជាស្ពានធ្វើឲ្យខ្សែជីវិតកាន់តែភ្លឺស្វាង..... ចូលយើងរួមគ្នាធ្វើបុណ្យទាន់ខែភ្លឺ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
37 នាក់
ម្សិលមិញ :
172 នាក់
សប្តាហ៍នេះ :
648 នាក់
ខែនេះ :
2436 នាក់
3 ខែនេះ :
7697 នាក់
សរុប :
209062 នាក់