ថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
សម្តេចតេជោ ហ៊ុន សែន នឹងជួបពិសារអាហារសាមគ្គី ជាមួយសម្ព័ន្ធគណបក្សនយោបាយទាំង២៧ នៅថ្ងៃទី២៧ខែមីនា ខាងមុខនេះ ដើម្បីរឹតចំណងមិត្តភាព
Thu,20 March 2025 (Time 12:52 PM)
ដោយ ៖ សន សាវឿន (ចំនួនអ្នកអាន: 63នាក់)

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងមានជំនួបពិសារអាហារសាមគ្គីជាមួយសម្ព័ន្ធគណ បក្សនយោបាយទាំង២៧ នាថ្ងៃទី២៧ ខែមីនា ខាងមុខនេះ នេះបើតាមលោក ហួន ច័ន្ទថុន ប្រធានកណបក្សខ្មែរ អភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងនាមជាសមាជិកសម្ព័ន្ធគណបក្សនយោបាយ បានបញ្ជាក់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៥ នេះ ។

លោក ហួន ច័ន្ទថុន បានឲ្យដឹងនៅក្នុងជំនួបជាលក្ខណៈអាហារសាមគ្គី ជាមួយសម្ព័ន្ធមិត្ត នៃគណបក្សទាំង២៧នេះ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងបង្កើន នូវភាពស្និតស្នាលជាមួយគ្នាបន្ថែមទៀត ក៏ដូចជាបង្ហាញនូវ មនោសញ្ចេតនា និងឆន្ទៈសម្រាប់ស្មារតីរួមគ្នា ក្នុងការបម្រើផលប្រយោជន៍ប្រជាជន និងសង្គមជាតិ ផងដែរ ។

ជំនួបនិងការពិសារអាហារសាមគ្គី នាពេលថ្ងៃត្រង់ ក្រោមវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ជាមួយនឹងតំណាងគណបក្សសម្ព័ន្ធទាំង២៧ ពិធីនេះធ្វើឡើងនៅវិមាន៧មករា ដោយមានគណបក្សប្រជាជនកម្ពុជា និងគណបក្ស២៧ទៀត ដែលបានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយគ្នាកន្លងមក ។

គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សទាំង២៧ផ្សេងទៀត បានចុះហត្ថលេខាចងជាសម្ព័ន្ធជាមួយគ្នា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ជាក់ស្តែងខណៈពេលនោះក្រោយបញ្ចប់ការចុះហត្ថលេខា នៃការចង សម្ព័ន្ធមេត្រីជាមួយគ្នាហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណ បក្សនយោបាយទាំង២៧ គឺក្លាយជាដៃគូរស្មើភាពនិងស្មើសិទ្ធិជាមួយគ្នា ពោលគឺគណបក្សទាំង២៧ មិនចំណុះឲ្យគណបក្សប្រជាជនកម្ពុជានោះឡើយ ដោយឈរលើគោលជំហរស្មារតី រួមគ្នាថែរក្សាការពារសន្តិភាពឲ្យបានគង់វង់ ដើម្បីជាប្រយោជន៍ប្រជាជនខ្មែរ និងប្រទេសជាតិ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14 នាក់
ម្សិលមិញ :
172 នាក់
សប្តាហ៍នេះ :
625 នាក់
ខែនេះ :
2413 នាក់
3 ខែនេះ :
7674 នាក់
សរុប :
209039 នាក់