ភាពរញ៉េរញៃលើចឹញ្ចើមផ្លូវនិងទ្រូងផ្លូវក្នុងតំបន់ទីប្រជុំ ជន និយាយរួមផ្សារផ្សោរតែម្តង រមែងតែងតែមម៉ាញឹក នៃ ការចរាចរចេញចូលដោះដូរទិញលក់របស់របរ តាមតម្រូវការប្រើប្រាស់ហូបចុកជាប្រចាំ របស់មនុស្សម្នារជាក់ ជាពុំខាន ។ សកម្មភាពជុំវិញបរិវេណផ្សារនេះ រមែងតែងតែមានរូបភាពបែបនេះជាទំលាប់បាត់ទៅហើយ មិនថា ខេត្តណាក្រុងណាស្រុកនោះទេ ជៀសមិនផុតអំពីបញ្ហារនេះឡើយ ប៉ុន្តែរអ្វីជាការសំខាន់ផងនោះថាតើអាជ្ញាធរ មូលដ្ឋាននិមួយៗ លោក មើលឃើញនិងចេះចាត់ចែងស្រាយសំរួលស្ថានការនោះដែរឬទេ ជាក់ស្តែងអង្កភាពយើង សុំលើកយកផ្លូវចេញចូលផ្សារបុរីសាមគ្គីស្រីសុបិន្តសំពៅលូន ដែលមានទីតាំងក្នុងភូមិគីឡូ១៣ សន្តិភាព ស្រុកសំ ពៅលូន ខេត្តបាត់ដំបង ។កន្លងមកកាលពីថ្ងៃទី១៩ ខែគុម្ភៈ ឆ្នាំ២០២៤អង្កភាពយើងធ្លាប់ផ្សាយព័ត៍មានពាក់ព័ន្ធសភាពលក់ដូរគ្មាន សណ្តាប់ធ្នាប់យកផ្លូវចេញចូលផ្សារ ធ្វើទឹតាំងលក់បង្ករភាព កកស្ទះអត់សណ្តាប់ធ្នាប់ម្តងរូចមកហើយ ។ ប៉ុន្មាន ថ្ងៃមុននេះក៍មានព័ត៍ក្នុងស្រុកមួយឡាយបន្តរផ្ទាល់ភាពគ្មាន សណ្តប់ធ្នាប់របស់ផ្សារខាងលើនេះក៍ដូចជាផ្សារមួយ ចំនួនក្នុងស្រុកសំពៅលូនផងដែរ សមិទ្ធផលជាផ្លែរផ្កាទទួលបានការឆ្លើយតបមកវិញ គួជាទីមោទនៈភាព ដោយ ឃើងញមានវត្តមាន នគរបាលនៃអធិការដ្ឋានស្រុកសំពៅលូន ដែលមានលោក ទឹម វិឆ័យ ជាអធិការស្រុក លោកចាត់ចែងមន្ត្រីក្រោមឱវ៉ាទ ចុះសំរួលនិងណែរនាំអាជីវករក្នុងភូមិសាសន៍តំបន់នោះ សុំឲ្យសហការជាមួយ អាជ្ញាធរជំនាញបញ្ឈប់រាល់សកម្មភាពយកចិញ្ចើមផ្លូវមកធ្វើជាជីវកម្ម ដើម្បីកាត់បន្ថយសភាពកកស្ទះ អាចថា ចូលរួមគោរពច្បាច់ចរាចរបញ្ជៀសគ្រោះថ្នាក់ចរាចរដោយ យៈថា ហេតុបានមួយកំរិតផងដែរ ។សកម្មភាពរបស់មន្ត្រីជំនាញចុះណែរនាំសំរួលការកកស្ទះដោយការលក់ដូរគ្មានសណ្តប់ធ្នាប់នេះធ្វើឡើងនៅថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ ២០២៥ ថ្មីៗនេះ មហាជនសារទរជាខ្លាំងដែលសមត្ថកិច្ចជំនាញ លោកមើលឃើញនឹងជួយសំរួល ផលលំបាកកកស្ទះដ៍រាំរ៉ៃមួយនេះ ហើយក៍សង្ឃឹមថាអាជីវករយើងលោកយល់ដឹងឈប់ប្រព្រឹត្តទង្វើរ បែបចូលរួម សហការជាមួយអាជ្ញាធរលំអរមូលដ្ឋាន អោយមានសោភ័ណ្ឌភាពផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា