ថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
ឯកឧត្តមបណ្ឌិត ហែម ប្រសើរ និយាយថា រូបខ្ញុំសូមអរគុណក្រសួងទេសចរដែលបង្កើតឲ្យមានពិធីចាប់ត្រី បូរាណនិងបង្កើតឲ្យមានកម្មវិធីសប្បាយៗ នេះគឺជាម្លប់សន្តិភាពពោពេញដោយភាពរីករាយ
Tue,04 February 2025 (Time 10:53 AM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 91នាក់)

ឯកឧត្តមបណ្ឌិត ហែម ប្រសើរ បាននិយាយថា រូបខ្ញុំពិតជាមានសេចក្តីសោមនស្សនិងរំភើបយ៉ាងក្រៃលែង នៅពេលឃើញថា ក្រសួងទេសចរតែងតែយកចិត្តទុកដាក់នៅក្នុងកម្មវិធីដ៏សែនសប្បាយរីករាយ ក្នុងឧិកាស ពិធីចាប់ត្រីបែបបូរាណប្រចាំឆ្នាំ ដោយឡែកតែឆ្នាំនេះ គឺឃើញថា សប្បាយរីករាយជាងឆ្នាំមុនផងដែរ ។

ពិធីចុះចាប់ត្រីតាមបែបបុរាណ គឺមានអ្នកចូលរួមរាប់ម៉ឺននាក់ក្នុងបឹងត្រពាំងក្រម នៅស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ដែលបានធ្វើឡើងក្នុងខែកុម្ភៈនេះ ។ បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ២០បឹង ជាសាខា ព្រមទាំងមានរុក្ខ ជាតិលិចទឹកជាច្រើនប្រភេទ ហើយរៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធ ពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ការជួបជុំគ្នានិងប្រារពពិធីដ៏សែនសប្បាយរីករាយប្រចាំឆ្នាំនេះ គឺបាន ដំណើរការឡើងក៏ព្រោះតែប្រទេសយើងមានសុខសន្តិភាព មិនមានជំនោកល់យុគ្គ មិនមានភ្លើងសង្គ្រាម ដែលធ្វើឲ្យយើងទាំងអស់គ្នាបានរួមរស់នៅជួបជុំប្តីប្រពន្ធកូនពោពេញដោយស្នាមញញឹម ដូច្នេះយើងទាំង អស់គ្នា ត្រូវរួមគ្នាថែរក្សាការពារម្លប់សន្តិភាពនេះ ឲ្យមានប្រសិទ្ធិនិងបានគង់វង់ជារៀងរហូតទៅ ដើម្បី ក្រុមគ្រួសារយើង កូនយើង ចៅយើង រស់នៅពោពេញដោយមោទនភាព និងសុភមង្គល ក្នុងនាមជាមនុស្ស ជាតិរស់ក្នុងសកលលោក ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
28 នាក់
ម្សិលមិញ :
172 នាក់
សប្តាហ៍នេះ :
639 នាក់
ខែនេះ :
2427 នាក់
3 ខែនេះ :
7688 នាក់
សរុប :
209053 នាក់