ក្រោមកិច្ចសហប្រតិបត្តិការ រវាងកម្មវិធីអភិវត្តន៍ជំនាញ (SDP) និងនាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា នៃអគ្គនា យកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវះបានរៀបចំសិក្ខាសាលា ស្តីពីការកសាងផែនការបណ្តុះបណ្តាល ក្នុងអង្កភាពសំរាប់ឆ្នាំ ២០២៥ ដល់គណៈគ្រប់គ្រង និងមន្ត្រីទទួលបន្ទុក របស់គ្រឹះស្ថាន (អ ប វ) ដៃគូទាំង១៤ ។សិក្ខាសាលានេះមានរយៈពេលពីថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែគុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែឆ្នាំដដែលក្រោមវត្តមាន លោក យឹម យ៉ម អនុប្រធាននាយកដ្ឋានស្តង់ដា កម្មវិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ ខេត្តស្ទឹង ត្រែង ។ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីខេត្តគោលដៅ ទាំង១២ របស់កម្មវិធីអភិវត្តន៍ជំនាញដំណាក់កាល ទី៣ ក្នុងនោះមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគីរី រតនគីរី ពោធិ៍សាត់ បាត់តំបង បន្ទាយមានជ័យ ឧត្តរ មានជ័យ ប៉ៃលិន កោះកុង នឹងកំពង់ឆ្នាំង ។លោក យឹម យ៉ម អនុប្រធាននាយកដ្ឋានស្តង់ដារបានបញ្ជាក់ថា សិក្ខាសាលាពេលនេះ គឺមានគោលបំណងបង្កើត ផែនការជាក់លាក់កសាងសមត្ថភាពក្នុងអង្គភាពជាក់លាក់ដើម្បីពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំគ្រឺះស្ថាន (អ ប វ) គ្រូបច្ចេកទេ បុគ្គលិកការិយាល័យពង្រឹង ក្នុងការបង្រៀន ដើម្បីសិស្សនិស្សិតទទួលបានលទ្ធផលល្អ ស្របតាមស្តង់ដារ ជាតិ ស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ តម្រូវការឧស្សាហកម្ម កល។ក្នុងនោះផងដែរលោក សង្ឃឹមថា តំណាង អង្កភាពដែលមានវត្តមាននៅពេលនេះត្រូវខិតខំសម្របសម្រួលធ្វើយ៉ាង ណាអោយផែនការអភិវត្តន៍ធនធានមនុស្ស ក៏ដូចជាពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគ្រាប់ជាន់ថ្នាក់សម្រាប់សម្រេច យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលក្នុងការអភិវត្តន៍ធនធានមនុស្សនៅកម្ពុជា ។ឈ្លៀតក្នុងពេលនេះផងដែរ សំរាប់កម្មវិធី T V ET នៅមជ្ឈមណ្ឌលបណ្តាណាតាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង នៅតែបន្ត ទទួលចុះឈ្មោះ សិស្សនិស្សិត មកពីគ្រួសារក្រីក្រ ទទួលបានការឧបត្ថម្ភប្រាក់ពីមណ្ឌលក្នុងមួយខែ ២៨ម៉ឺនរៀល ដើម្បីមានលទ្ធភាពទទួលយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយក្នុងនោះមានកម្មវិធីសិក្សា ជាច្រើនរួមមាន ។ការតំឡើងបណ្តាញអគ្គីសនីក្នុងអគារ កាថែរទាំនិងជួសជុលម៉ូតូ សេវាកម្មសំអាងកាយ សេវាកម្មកាត់សក់ បុរស់ការថែរទាំជួសជល់ម៉ាស៊ីនតូចធំ សេវាកម្មកុំព្យូទ័រ នៅមានមុខជំនាញជាច្រើនទៀតផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា