ថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងបើកអង្គប្រជុំសម្រាប់ខែកុម្ភៈ នៅថ្ងៃទី២៧ ខាងមុខនេះ ក្រោមវត្ត មានដឹកនាំរបស់ឯកឧត្តម អ៊ុន វិសិទ្ធគុន ជាប្រធានប្តូរវេនខែកុម្ភៈ
Mon,17 February 2025 (Time 07:21 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 86នាក់)

ឯកឧត្តម ហួន ច័ន្ទថុន បានមានប្រសាសន៍ថា រូបខ្ញុំពិតជាមានមោទនភាពជាខ្លាំងចំពោះស្ថាប័នឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្រោមការរៀបចំពីសំណាក់ឯកឧត្តមបណ្ឌិត ឈឹម ផលវរុណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋាន តែងបានសម្រួលយកចិត្តទុកដាក់គួរជាទីកោត សសើរ ។

ឯកឧត្តម ហួន ច័ន្ទថុន បានបន្តថា ជាក់ស្តែងសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥នេះ លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ នឹងបើកដំណើរការអង្គប្រជុំ ដែលនឹងដំណើរការឡើងនៅថ្ងៃទី២៧ ក្រោមវត្តមានដឹក នាំអង្គប្រជុំរបស់ឯកឧត្តម អ៊ុន វិសិទ្ធគុន ជាប្រធានប្តូរវេន និងជាប្រធានប្រតិភូ នៃគណបក្សកម្លាំងប្រជាធិប តេយ្យ ។

ឯកឧត្តមលើកឡើងថា រូបខ្ញុំសង្ឃឹមថា អ្វីដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ អាចនឹងត្រូវបានថ្នាក់ដឹកនាំប្រតិភូ លើកបង្ហាញក្នុងអង្គប្រជុំក៏ដូចជាបន្តធ្វើជាទស្សនៈទានធាតុចូលគោរពជូនសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីប្រយោជន៍បងប្អូនគ្រប់ៗរូប ។ សូមបញ្ជាក់ផងដែរថា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជានេះ ថ្នាក់ដឹកនាំប្រតិភូគ្រប់បណ្តាគណបក្សនយោបាយ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យបល់ បានចូលរួម ផ្តល់នូវទស្សនៈទាន គោរពជូនប្រមុខរាជរដ្ឋាភិបាល និងទទួលបានផ្លែផ្កាគួរជាទីគោតសសើរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
172 នាក់
សប្តាហ៍នេះ :
632 នាក់
ខែនេះ :
2420 នាក់
3 ខែនេះ :
7681 នាក់
សរុប :
209046 នាក់