នេះជាប្រសាសន៏ណែនាំផ្តាំផ្ញើរ របស់លោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឪកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ ។ជាមួយគ្នានោះលោកមេបញ្ជាការថា ការផ្លាស់ប្តូរមេបញ្ជាការកងរាជអាវុធស្រុកគូលែន នាខណះពេលនេះជារឿងធម្មតា គឺគ្មានអ្វីជាលក្ខណ:ពិសេសនោះទេ បន្ថែមពីនោះលោកមេបញ្ជាការថាការងារអ្វីនៅទីណាក៏ដោយឲ្យតែការងានោះផ្តល់ផលប្រយោជន៏ដល់ប្រទេសជាតិនឹងប្រជាពលរដ្ឋគឺសុទ្ធតែការងារមានកិត្តិយសនិងសេចក្តីថ្លៃថ្នូរ ។ហើយចំពោះលោកវរះសេនីយ៏ត្រី នួន ភារះ មេបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែនហើយដែលនឹងផ្តាស់ប្តូរភារកិច្ចជំនួសដោយលោកអនុសេនីយ៏ត្រី ចន្ទ័ ស៊ីនា ខណះពេលនេះលោកមេបញ្ជាការថាមិនមែនផ្តាស់ប្តូរភារកិច្ចនេះបានន័យថា ដកមុខតំណែងតួរនាទីលោកវរសេនីយ៏ត្រី នួន ភារះ នោះដោយលោក នួន ភារះ មានកំហុស ឬក៌អសកម្មការងារនោះទេ គឺលោកវរសេនីយ៏ត្រី នួន ភារះ ត្រូវឡើងជានាយសេនាធិការងទទួលភារកិច្ចប្រចាំទិសស្រុកគូលែនដដែល ។ដូចគ្នានេះដែរលោកមេបញ្ជាការថា នូវរាល់ស្នាដៃរបស់លោកវរសេនីយ៌ត្រី នួន ភារះ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ចាស់សកម្មភាពនឹងស្នាដៃដែលលោកខិតខំគោរពនឹងអនុវត្តកន្លងមកនេះជាលទ្ធផល គឺគួរឲ្យមោទនភាពក្រៃលែងដែលកត្តានេះហើយលោកមេបញ្ជាការថា ត្រូវលោកមេបញ្ជាការដែលទទួលភារកិច្ចថ្មីនាពេលនេះ ត្រូវយកគំរូនឹងរៀនសូត្របទពិសោធន៌ការងាសំខាន់ៗដោយចាត់ទុកលោក នួន ភារះ គឺជារៀមច្បង ឬទីប្រឹក្សា ដើម្បីពិគ្រោះយោបល់លើកិច្ចការងារផ្សេងៗទៅថ្ងៃមុខ ។ជាមួយគ្នានោះលោកមេបញ្ជាការក៌បានលើកឡើងផងដែរថា បន្ទាប់ពីយើងទទួលភារកិច្ចថ្មីជាមេបញ្ជា ការ ជាថ្នាក់ដឹកនាំអង្គភាពមួយ នូវរាល់បន្ទុកការងារផ្សេងៗ គឺយើងត្រូវយកចិត្តទុក្ខដាក់ឲ្យបានហ្មត់ចត់មិនត្រូវធ្វេសប្រហែសនាំឲ្យផ្លោះធ្លោយចំនុចសំខាន់លោកមេបញ្ជាការថា គឺចេះសាមគ្គីភាពសហការ ជាមួយកងកម្លាំងទាំង៣ហើយមិនត្រូវពើងទ្រូងធ្វើយ៉ាងណាត្រូវចេះបង្រួមបញ្ហាធំឲ្យមកតូចបង្រួមបញ្ហាតូចឲ្យបញ្ចប់បញ្ហា ។ បន្ថែមពីនោះលោកមេបញ្ជាការថា ក្នុងនាមយើងជាថ្នាក់ដឹកនាំកងកម្លាំងត្រូវប្តេជ្ញាចិត្តកាពារប្រទេសជាតិ បម្រើប្រជាពលរដ្ឋ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប ។ដូចគ្នានេះដែរលោក ប៉ែន ជឹង អភិបាលនៃគណ:អភិបាលស្រុកគូលែនក៏បានអញ្ជើញមានមតិផ្តាំផ្ញើរដល់លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ដែលទទួលបានភារកិច្ចនិងមុខតំណែងថ្មីនាខណ:ពេលនេះធ្វើយ៉ាងណាត្រូវចេះសហការធ្វើការបើយើងមានដៃពីរខ្លួនមួយ ហើយបើក្នុងករណីយើងបាក់ដៃម្ខាងហើយនោះចឹងរាល់កិច្ចការអ្វីៗ គឺយើងពិតជាពិបាកទទួលបានលទ្ធផលហើយដែលចំនុចនេះហើយលោកអភិបាលស្រុកសុំឲ្យលោកមេបញ្ជាការដែលទទួលបានមុខតំណែងថ្មីនាខណ:នេះធ្វើយ៉ាងណាចូលរួមសហការជាមួយនិងកម្លាំងទាំង៣ដោយលោកប្រៀបធៀបថាបើចង្កឹៈមួយគេកាច់បាក់បើចង្កឹៈមួយបាច់ គឺគេមិនអាចកាច់បាក់នោះឡើយ ។សូមរំលឹកផងដែរថា នៅក្នុងពិធីនោះក៏មានវត្តមាន នៃកាអញ្ជើញចូលរួមពីសំណាក់អស់លោកជាមេបញ្ជាការរងនាយសេនាធិការនាយសេនាធិការរង កងរាជអាវុធហត្ថខេត្តថ្នាក់ដឹកនាំកងកម្លាំងទាំង៣អស់ លោកជាមេបញ្ជាអញ្ជើញមកពីបណ្តាមូលដ្ឋានកងរាជអាវុធហត្ថទាំង៨ក្រុង ស្រុក ចំណុះបញ្ជារដ្ឋានកងរាជអាវុធហត្ថខេត្តអស់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុកលោកអភិបាល លោកអភិបាលរងស្រុក និងអាជ្ញាធរមូលដ្ឋានភូមិឃុំមួយចំនួនផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា