ក្រោមទិដ្ឋភាពដ៏សែនសោមនស្សរីករាយ ជាក់ស្តែងនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅអគារទីស្តីការវិមានសន្តិភាព ត្រូវបានបើកដំណើរការប្រជុំបំណាច់ ខែ តាមកម្មវិធីគ្រោងរៀបចំឡើងដូចរាល់ដង ។ ក្រោមការរៀបចំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានលេខាដ្ឋាន និង ឯកឧត្តមលោកជំទាវ មន្ត្រីលេខាធិការដ្ឋានជាច្រើនរូបផងដែរ ។នៅក្នុងឧិកាសរូបឯឧត្តម គុជ លី ប្រធានប្រតិភូ នៃគណបក្សខ្មែរតែមួយ ដែលជាប្រធានប្តូរវេន នៅបំ ណាច់ខែមករា ឯកឧត្តមលោកជំទាវដែលប្រធានប្រតិភូប្រតិភូបណ្តាគណបក្សទាំង២៩ គណបក្ស បាន បង្ហាញអំពីឆន្ទៈប្រកបដោយភាពច្បាស់ការណ៍នៅក្នុងការចូលរួមចំណែកសម្រាប់ការអភិវឌ្ឍន៍របស់ សង្គមជាតិ ជម្រុញឲ្យសំពៅកម្ពុជាបានបោះជំហានតាមទិសដៅឆ្នាំ២០៣០ និង២០៥០ ។ឯកឧត្តមលោកជំទាវប្រតិភូគ្រប់បណ្តាគណបក្សទាំងអស់ បានបញ្ជាក់ និងបង្កើនសមត្ថភាពតាមរយៈការ សិក្សាស្វែងរកចំណុចធាតុចូលល្អៗ ដែលជាគន្លឺៈដ៏មានសារៈសំខាន់ ដើម្បីផ្តល់ជាទស្សនៈទានជូនរាជរដ្ឋា ភិបាល និងផ្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការរបស់រាជរដ្ឋាភិបាល សម្រាប់ការថែរក្សាការពារ សន្តិភាព និងពង្រឹងគោលជំហរបន្តការអភិវឌ្ឍន៍ឲ្យកាន់តែមានសន្ទុះ និងមានប្រសិទ្ធិភាព ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា