ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ នេះ ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសតាមការអញ្ជើញរបស់ក្រុមហ៊ុនទ្រី ភាព អិមផត អេចផត ក្នុងឧិកាសសម្ពោធបើកដំណើរការរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរ ជ័រកៅស៊ូដើមថ្មី ព្រមទាំងសមិទ្ធផលផ្សេងៗទៀត របស់ ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត ដែលត្រូវបាន ដាក់ឱ្យដំណើរការជាផ្លូវការ ។ពិធីនេះ គឺបានដំណើរការប្រកបដោយសេចក្តីសោមនស្សរីករាយ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។អង្គពិធីបានធ្វើបទបង្ហាញនូវសមិទ្ធផលផ្សេងៗមួយចំនួនទៀតដូចជា អគារបុគ្គលិក សាលាបឋមសិក្សា និងអនុវិទ្យាល័យ ទ្រី ភាព បឹងទន្លេម្រេច និងផ្សារទ្រីភាព ជាដើម អមទៅដោយវត្តមានថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ថ្នាក់ដឹកនាំក្រុមហ៊ុន បុគ្គលិក-កម្មករក្រុមហ៊ុន និងប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជាង ៣.៤០០ នាក់ ផងដែរ។ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ បានមានប្រសាសន៍ថា ជាការពិតណាស់ មានសន្តិភាពទើបមានការ អភិវឌ្ឍន៍ ជាក់ស្តែងណាស់បច្ចុប្បន្នសមិទ្ធផលជាច្រើនរបស់ប្រទេសកម្ពុជាកើតមានជាបន្តបន្ទាប់នេះ ក៏ព្រោះតែបានការចូលរួមពីសំណាក់បងប្អូនគ្រប់ៗរូប ទើបក្លាយជាភាពងាយស្រួលជម្រុញឲ្យអ្នកវិនិ យោគទុន មានជំនឿជាក់មកលើភូមិសាស្ត្រប្រទេសកម្ពុជា ទើបជម្រុញឲ្យប្រទេសយើងក្លាយជាភាពកក់ ក្តៅសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដូច្នេះសូមយើងទាំងអស់គ្នា មេត្តារួមគ្នាថែរក្សាការពារ ម្លប់សន្តិភាពមួយនេះ ឲ្យក្លាយជាម្លប់ដ៏ត្រជាក់សម្រាប់កូនយើងចៅយើងទទួលបានរុងរឿង និងភាព សុខដុម ទាំងអស់គ្នា ៕
ព័ត៌មានគួរចាប់អារម្មណ៍
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (សហការី)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា