ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
សកម្មភាពអតីតបេក្ខជនក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិ ផ្តាច់ខ្លួនហូរចូលគណបក្សប្រជាជនកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត ហែម ប្រសើរ ដូចទឹកបាក់ទំនប់
Tue,28 January 2025 (Time 04:40 PM)
ដោយ ៖ សន សាវឿន (ចំនួនអ្នកអាន: 96នាក់)

អតីតបេក្ខជនក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិ ចំនួន ១៨នាក់ ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥ នេះ ពួកគាត់សម្រេចចិត្តផ្តាច់ខ្លួន ចូលមករួមរស់ ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែពួកគាត់ទាំងអស់គ្នាអស់ជំនឿចិត្តទៅលើអតីតមេដឹក នាំខ្លួន ហើយបានមើលឃើញយ៉ាងច្បាស់អំពីគោលជំហរស្មោះត្រង់ ស្រឡាញ់ពោពេញដោយភាពកក់ ក្តៅលើសមាជិក របស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា នៅទី បំផុតធ្វើឲ្យពួកគាត់សម្រេចស្ម័គ្រដោយមិនមានការអល់អែក ។

ការផ្តាច់ខ្លួនចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ ដំណើរការឡើងនូវក្រោម វត្តមានសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធាន ក្រុមការងារចុះជួយកសាងពង្រីក សមាជិកគណបក្សរាជធានី-ខេត្ត និងជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា .

នៅក្នុងឧិកាសនោះ ឯកឧត្តមបណ្ឌិតបានបង្ហាញអំពីគោលជំហរស្មោះត្រង់ និងក្តីស្រឡាញ់យ៉ាងពិត ប្រាកដ ក្នុងវត្តមានដ៏មានសារៈសំខាន់នាឧិកាសនោះ ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ជាទម្លាប់ របស់ថ្នាក់ដឹក នាំគណបក្សប្រជាជនកម្ពុជា មិនធ្លាប់បោះបង់សមាជិករបស់បក្សឲ្យមានសភាពកណ្តោចកណ្តែងនោះ ឡើយ ជាក់ស្តែងនៅក្រោមវត្តមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ យើងទាំងអស់គ្នា ត្រូវបានជំនឿ ចិត្តថា ទោះបីមានព្យុះភ្លៀងផ្គរក្តៅរងារយ៉ាងណា ថ្នាក់ដឹកនាំរបស់យើង គឺតែងនៅជាមួយយើងទាំងអស់គ្នា ជានិច្ច ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
54 នាក់
សប្តាហ៍នេះ :
1103 នាក់
ខែនេះ :
2969 នាក់
3 ខែនេះ :
8180 នាក់
សរុប :
209702 នាក់