ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
ព្រោះតែមានការសង្ស័យថា មានបង្កប់សេវាកម្សាន្ត សមត្ថកិច្ចបានឆ្មកបង្ក្រាបKTV មួយកន្លែង ដោយ ឃាត់បានមនុស្សប្រុសស្រីចំនួន៣៨នាក់
Sun,26 January 2025 (Time 11:18 AM)
ដោយ ៖ សន សាវឿន (ចំនួនអ្នកអាន: 82នាក់)

នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៩យប់ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយកម្លាំងសម្ថកិច្ចខណ្ឌសែនសុខបានធ្វើការឆ្ម.ក់បង្ក្រាប KTV មួយកន្លែងមានស្លាកយីហោ «ម្លប់ស្នេហ៍»ស្ថិតតាមបណ្ដោយផ្លូវឧកញ៉ាឌីប៉ុក (ផ្លូវឱកាសខ្ញុំ ) សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ការឃាត់ខ្លួននេះ ក៏ព្រោះតែកម្លាំងជំនាញសង្ស័យថាមានបង្ក.ប់សេវាបម្រើកម្សាន្ត ហើយនៅទីបំផុតបានឃាត់មនុស្សប្រុសស្រី៣៨ នាក់ ។

ប្រភពព័ត៌មានពីកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា កម្លាំងជំនាញបានទទួលនូវការរាយការណ៍ពីប្រជាពលរដ្ឋថា មានទីតាំងខេធីវីយីហោ ម្លប់ស្នេហ៍ នៅតាមបណ្តោយផ្លូវឱកាសខ្ញុំមានលួចលាក់បង្ក.ប់សេវាបម្រើកម្សាន្ត និងមាននារីមួយចំនួនមិនទាន់គ្រប់អាយុបានមកកាន់កន្លែងនេះបម្រើសេវាទៅកាន់ភ្ញៀវ ។

បន្ទាប់ពីបានការរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងខាងលើដោយសង្ស័យបង្ក.ប់មានសេវាបម្រើកម្សាន្ត កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន ក៏បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការឆ្ម.ក់បង្ក្រាប KTV ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៣៨នាក់ក្នុងនោះមានប្រុស៤នាក់ ម៉ូតូចំនួន០៤គ្រឿង និងសម្ភារៈសង្ស័យមួយចំនួន ។

ក្រោយមកកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជនក៏បានបញ្ជូនមនុស្សប្រុសស្រីទាំង៣៨នាក់ រួមទាំងម៉ូតូ០៤គ្រឿង និងសម្ភារៈដែលសង្ស័យខាងលើយកទៅអគ្គស្នងការនគរបាលជាតិ ដើម្បីរក្សាទុកសួរនាំបន្តតាមនីតិវិធីច្បាប់ ។

នេះជាព័ត៌មានថ្មីមួយ យ៉ាងណាៗបងប្អូនយើងបុរសៗមួយចំនួន មេត្តាប្រុងប្រយ័ត្នឲ្យបានច្រើនថា ពេលខ្លះ ការសប្បាយខាងក្រៅ ក៏អាចជាគ្រោះធ្វើឲ្យកេរ្តិ៍ឈ្មោះល្បីពេញបណ្តាញសង្គមផងដែរ ដូចជាការល្អ គឺ មានតែសម្រាកនៅផ្ទះរបស់ខ្លួន នោះទើបជាការល្អប្រសើរជាងសប្បាយខាងក្រៅ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
54 នាក់
សប្តាហ៍នេះ :
1097 នាក់
ខែនេះ :
2963 នាក់
3 ខែនេះ :
8174 នាក់
សរុប :
209696 នាក់