ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស្កាយប៉ុស្តិ៍​ | 012 909 375
ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រវត្តិសាស្ត្រតំបន់បន្ទាយលង្វែក និងបួងសួង សូមសេចក្តីសុខនិងការរីកចម្រើនសម្រាប់សង្គមជាតិ
Thu,16 January 2025 (Time 08:20 PM)
ដោយ ៖ ជា វានឃុន (ចំនួនអ្នកអាន: 91នាក់)

ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមសីវិល អមដំណើរជាមួយឯកឧត្តម ហួន ច័ន្ទថុន ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងលោក ទេព ភារម្យ ក្រុមការងារចុះជួយកសាង ពង្រីកសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត និងក្រុមការងារជាច្រើននាក់ទៀត បានរួមដំណើរចុះទៅ ពិនិត្យទីតាំងប្រវត្តិសាស្ត្រដ៏ល្បីរបស់ខ្មែរ គឺតំបន់បន្ទាយលង្វែក ដែលស្ថិតនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ។

នៅក្នុងដំណើរទស្សនៈកិច្ចមួយនេះ ជាដើមចមដែលក្រុមការងារចង់បានផងនោះ គឺដើម្បីបួងសួងសុំដល់វត្ថុស័ក្តិ សិទ្ធ បារមីអ្នកដែលមានរិទ្ធសូមជួយសណ្ឋិតឲ្យទឹកចិត្តបេះដូងខ្មែរពោពេញដោយក្តីស្រឡាញ់ខ្មែរ ហើយរួមគ្នា បញ្ជៀសរាល់រឿងរ៉ាវអ័ប្បមង្គលនានាឲ្យជៀសចាកឆ្ងាយពីមាតុភូមិរបស់ខ្មែរ សូមឲ្យសេសសល់តែក្តីស្រឡាញ់ និងការជួយគ្នា រួមគ្នាទាំងគំនិតបញ្ញាស្មារតី ដើម្បីអភិវឌ្ឍន៍មាតុប្រទេសរបស់យើង ។

ឯកឧត្តមបណ្ឌិត ហែម ប្រសើរ បានមានប្រសាសន៍ថា អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ រូបឯកឧត្តម បានធ្វើដំណើរទៅស្ទើរគ្រប់ទីកន្លែង ដោយឡែកអ្វីតែទីតាំងប្រវត្តិសាស្ត្ររបស់ខ្មែរ គឺបន្ទាយង្វែកបែរជារូប ឯកឧត្តម មិនធ្លាប់បានចូលមកទស្សនាម្តងណានោះឡើយ ពោលគឺទៅហួសមកហួសរហូត ទើបសម្រេចថា នៅ ថ្ងៃនេះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ រូបឯកឧត្តមបណ្ឌិត និងក្រុមការងារចុះមកឲ្យដល់ទីតាំងតំបន់ប្រវត្តិសាស្ត្រ នេះតែម្តង ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
53 នាក់
ម្សិលមិញ :
54 នាក់
សប្តាហ៍នេះ :
1093 នាក់
ខែនេះ :
2959 នាក់
3 ខែនេះ :
8170 នាក់
សរុប :
209692 នាក់